
ក្នុងជំនួបនេះលោក Ryu Hirose គ្រូ.បង្វឹកក្រុម.ជម្រើសជាតិកម្ពុជាលើកឡើងក្រោយក្រុម.ខ្លួនបំបាក់ឡាវ ៣-០ ថា ក្រុម.កម្ពុជា នឹងលេងតាមរបៀបរាយសម្រុកទៅលើក្រុ.មវៀតណាម។ ពោលលោកប្រកាន់គោលជំហរថា នឹងលេងដូចប្រកួតមុនដដែល មិនថាប៉ះក្រុម.វៀតណាម ឬប៉ះក្រុម.ខ្លាំងកម្រិតណានោះឡើយ។

បើសិនការរៀបចំលេងដូចអ្វីដែលគ្រូ.ជនតិជប៉ុនបាននិយាយប្រាកដណាស់វៀតណាម ទំនងជាអាចមានឱកាសច្រើនក្នុងការយកឈ្នះមកកាន់ប្រទេសកម្ពុជា។ យ៉ាងណាក្នុងជំនួបនេះកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ក៏បានលើកឡើងដែរថា “យើងបានជួបវៀតណាមច្រើនដងមកហើយក្នុងការប្រកួត AFF Cup ហើយបានឃើញយ៉ាងច្បាស់ពីការអភិវឌ្ឍយុវជនរបស់ពួកគេ។ យើងនឹងព្យាយាមធ្វើឲ្យកម្ពុជាទទួលបានលទ្ធផលប្រសើរជាងពីមុន។ កម្ពុជាមានកីឡាករវ័យក្មេងច្រើនក្នុងការចូលរួមកម្មវិធីនេះ ហើយសង្ឃឹមថាកីឡាករវ័យក្មេងទាំងនោះនឹងអាចរៀនសូត្រពីការប្រកួតទល់វៀតណាមនោះ”។
រំលឹកថា ក្រុម.វៀតណាម ត្រូវការត្រឹមស្មើកម្ពុជាប៉ុណ្ណោះពួកគេនឹងបានឡើងទៅកាន់វគ្គបន្ត ស្របពេលកម្ពុជាគឺបានធ្លាក់ចេញពីពានរង្វាន់មួយនេះហើយក្រោយវៀតណាមស្មើ ឥណ្ឌូណេស៊ី ០-០ កាលពីយប់មិញនេះ។