Skip to content
May 19, 2022
  • facebook
  • telegram
  • youtube
  • tiktok
Information News Era

Information News Era

Information News Era

Primary Menu
  • ទំព័រដើម
  • សន្តិសុខ សង្គម
  • នយោបាយ
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កម្សាន្ត
  • បច្ចេកវិទ្យា
  • សុខភាព សម្រស់
Live
  • Home
  • សុខភាព សម្រស់
  • សុខភាព សម្រស់

ជាទូទៅ៖ ស្រ្តីអាចមានបញ្ហាទាំងនេះពេលមានផ្ទៃពោះ!

Lo Vuthy February 14, 2022

រាងកាយរបស់ស្ត្រីឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ក្នុងអំឡុងពេលប្រាំបួនខែដប់ថ្ងៃនៃការមានផ្ទៃពោះ។ ការផ្លាស់ប្តូររាងកាយមួយចំនួនអាចត្រូវបានគេមើលឃើញដូចជា ពោះរីកធំ និង ឡើងទម្ងន់ ជាដើម។ នេះគឺជាអ្វីដែលមនុស្សទូទៅបានឃើញ។ តែថ្ងៃនេះ អ្នកនឹងដឹងពី៣ចំណុច ដែលស្រ្តីមានផ្ទៃពោះ​ជួបប្រទះ ខណៈដែលមនុស្សទូទៅមិនសូវចាប់អារម្មណ៍ផងដែរ។

១. ឬសដូងបាត

ស្ត្រីមានផ្ទៃពោះជាច្រើន ជួបនឹងបញ្ហាទល់លាមក ទាក់ទងនឹងការមានផ្ទៃពោះ ដែលបណ្តាលឱ្យពួកគេមានសម្ពាធនៅរន្ធគូថនិងបណ្តាលឱ្យមានជម្ងឺឬសដូងបាត ដែលអាចហូរឈាមបាន។ ជម្ងឺឬសដូងបាត វិវឌ្ឍន៍នៅពេលដែលសរសៃឈាមវ៉ែននៅក្នុងនិងជុំវិញរន្ធគូថហើម ដោយសារតែសម្ពាធដែលបណ្តាលមកពីទម្ងន់នៃស្បូន។ រោគសញ្ញាទូទៅបំផុតគឺរមាស់រន្ធគូថនិងក្រហាយនិងឈឺចាប់នៅពេលដែលអ្នកប្រឹងជុះ។

២. ជើងរីកធំ ជើងរបស់អ្នកអាចធំជាងមុនក្នុងពេលមានផ្ទៃពោះ។ នេះបណ្តាលមកពីការឡើងទម្ងន់នៃផ្ទៃពោះនិងហើមពីសារធាតុរាវបន្ថែមក្នុងខ្លួន។ អរម៉ូនផ្ទៃពោះ ដែលជួយបន្ធូរសន្លាក់នៅជុំវិញឆ្អឹងអាងត្រគាករបស់អ្នក ដើម្បីឱ្យកូនរបស់អ្នកអាចកើតតាមទ្វារក្រោមបាន ក៏បានបន្ធូរសរសៃឈាមរបស់អ្នកផងដែរ។ នេះគឺធ្វើឱ្យមានការឡើងហើម ព្រោះតែសរសៃឈាមនៅជើងមិនអាចរុញឈាមទៅខាងលើបានល្អ។ អ្នកអាចកត់សម្គាល់ឃើញថាស្បែកជើងរបស់អ្នកតឹងបន្តិចនៅដើមត្រីមាសទី២ ហើយបន្តកើនឡើងទំហំរហូតដល់ពេលជិតគ្រប់ខែ។

៣. ជ្រុះសក់​​

អ្នកប្រហែលជាធ្លាប់លឺថា​ សក់ប្រែជាក្រាស់និងភ្លឺរលោងក្នុងពេលមានផ្ទៃពោះ។ នេះជាការពិតសម្រាប់ស្ត្រីមួយចំនួន ដោយសារអរម៉ូនអ៊ឹស្ត្រូសែនខ្ពស់ដែលធ្វើឱ្យសក់មិនងាយជ្រុះ។ ស្ត្រីខ្លះអាចនឹងជ្រុះសក់ ដោយសារស្ត្រេសនៅពេលមានទម្ងន់។ វាប៉ះពាល់ដល់ស្ត្រីមួយចំនួនតូចអំឡុងពេលមានផ្ទៃពោះ។ ត្រីមាសទី១ តុល្យភាពអរម៉ូនផ្លាស់ប្តូរយ៉ាងខ្លាំង ដើម្បីទ្រទ្រង់ទារកដែលកំពុងលូតលាស់។ ស្ត្រេសអាចធ្វើឱ្យជ្រុះសក់ច្រើននៅលើក្បាលរបស់អ្នក ៣០% ឬ ច្រើនជាងនេះ៕


Continue Reading

Previous: អ្នកជំនាញ​​៖ “កូវីដអូមីក្រុងនឹងមិនមែនជាកូវីដបម្លែងចុងក្រោយដែលយើងឃើញក្នុងជីវិតយើងនោះទេ”
Next: កូវីដអូមីក្រុងបំលែងថ្មី អាចកើតលើអ្នកដែលធ្លាប់កើតម្តងរួចមកហើយ

Related Stories

ទិញតេស្តរហ័សកូវីដ-១៩ តាមរយៈ TOVPET តម្លៃដូចក្រសួងប្រៃសណីយ៍ ដឹកជូនដល់ផ្ទះទៀតផង ! មាន (វីដេអូ)
1 min read
  • សុខភាព សម្រស់

ទិញតេស្តរហ័សកូវីដ-១៩ តាមរយៈ TOVPET តម្លៃដូចក្រសួងប្រៃសណីយ៍ ដឹកជូនដល់ផ្ទះទៀតផង ! មាន (វីដេអូ)

February 23, 2022
ទម្លាប់ពេលព្រឹក៣យ៉ាង ដែលធ្វើឲ្យយើងគ្រប់គ្រងស្រេ្តសបានល្អប្រសើរ
  • សុខភាព សម្រស់

ទម្លាប់ពេលព្រឹក៣យ៉ាង ដែលធ្វើឲ្យយើងគ្រប់គ្រងស្រេ្តសបានល្អប្រសើរ

February 20, 2022
កូវីដអូមីក្រុងបំលែងថ្មី អាចកើតលើអ្នកដែលធ្លាប់កើតម្តងរួចមកហើយ
1 min read
  • សុខភាព សម្រស់

កូវីដអូមីក្រុងបំលែងថ្មី អាចកើតលើអ្នកដែលធ្លាប់កើតម្តងរួចមកហើយ

February 18, 2022

Express Post

រថយន្ដមួយគ្រឿងបទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត បានទៅបុកនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់
1 min read
  • សន្តិសុខ សង្គម

រថយន្ដមួយគ្រឿងបទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត បានទៅបុកនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

Kong Sareth May 1, 2022
ភ្នំពេញ៖ រថយន្ដសេរីទំនើបមួយគ្រឿងបើកបត់ឆ្លងផ្លូវដោយគ្មានការប្រុងប្រយ័ត្តក៏ជ្រុលទៅបុកជាមួយនិងម៉ូតូមួយគ្រឿងបើកបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់និងយានយន្ដខូចខាតយ៉ាងដំណំ។ គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពី វេលាម៉ោង ២ៈ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅចំណុចមុខវត្តអារុណវត្តី នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូដឹម ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-6606...
Read More
បុរសម្នាក់បានធ្វើ អត្ត.ឃា.តចង.ក សម្លា.ប់ខ្លួន​ ព្រោះមានវិបត្តិរឿងស្នេហា

បុរសម្នាក់បានធ្វើ អត្ត.ឃា.តចង.ក សម្លា.ប់ខ្លួន​ ព្រោះមានវិបត្តិរឿងស្នេហា

April 20, 2022
ជនជាតិបរទេសម្នាក់បានដកកាំ.ភ្លើ.ងខ្លីបាញ់១គ្រាប់ទៅលើអ្នករត់កង់បីឥណ្ឌាម្នាក់ តែមិនត្រូវ ព្រោះតែប្រាក់២ម៉ឺនរៀល

ជនជាតិបរទេសម្នាក់បានដកកាំ.ភ្លើ.ងខ្លីបាញ់១គ្រាប់ទៅលើអ្នករត់កង់បីឥណ្ឌាម្នាក់ តែមិនត្រូវ ព្រោះតែប្រាក់២ម៉ឺនរៀល

April 20, 2022
ឯកឧត្តម ស សុខា ដឹកនាំប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតូទឹក

ឯកឧត្តម ស សុខា ដឹកនាំប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតូទឹក

April 19, 2022
រថយន្តបែនដឹកដីធុនធំបើកបុកម៉ូតូពីក្រោយហើយកិនទាំងម៉ូតូនិងមនុស្សអូស ជាង ២០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម

រថយន្តបែនដឹកដីធុនធំបើកបុកម៉ូតូពីក្រោយហើយកិនទាំងម៉ូតូនិងមនុស្សអូស ជាង ២០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម

April 19, 2022

You may have missed

រថយន្ដមួយគ្រឿងបទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត បានទៅបុកនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់
1 min read
  • សន្តិសុខ សង្គម

រថយន្ដមួយគ្រឿងបទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត បានទៅបុកនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

May 1, 2022
បុរសម្នាក់បានធ្វើ អត្ត.ឃា.តចង.ក សម្លា.ប់ខ្លួន​ ព្រោះមានវិបត្តិរឿងស្នេហា
  • សន្តិសុខ សង្គម

បុរសម្នាក់បានធ្វើ អត្ត.ឃា.តចង.ក សម្លា.ប់ខ្លួន​ ព្រោះមានវិបត្តិរឿងស្នេហា

April 20, 2022
ជនជាតិបរទេសម្នាក់បានដកកាំ.ភ្លើ.ងខ្លីបាញ់១គ្រាប់ទៅលើអ្នករត់កង់បីឥណ្ឌាម្នាក់ តែមិនត្រូវ ព្រោះតែប្រាក់២ម៉ឺនរៀល
  • សន្តិសុខ សង្គម

ជនជាតិបរទេសម្នាក់បានដកកាំ.ភ្លើ.ងខ្លីបាញ់១គ្រាប់ទៅលើអ្នករត់កង់បីឥណ្ឌាម្នាក់ តែមិនត្រូវ ព្រោះតែប្រាក់២ម៉ឺនរៀល

April 20, 2022
ឯកឧត្តម ស សុខា ដឹកនាំប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតូទឹក
1 min read
  • សន្តិសុខ សង្គម

ឯកឧត្តម ស សុខា ដឹកនាំប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតូទឹក

April 19, 2022

Gallery

CONTACT US

TEL: (+855) 10339939
TEL: (+855) 61339939
TEL: (+855) 882841111

Email: kongsareth@new-era.info

Address: #D42, street denest, Trong Maon village, Sangkat Ou Bek K’orm, Khan sen sok, Phnom Penh
2021 Copyright © All rights reserved. | Designed : by NEWS ERA.