
កណ្ដាល៖ បើយោងតាមទំព័រហ្វេសប៊ុកឈ្មោះ នរាយណ៍ នរាយណ៍ បាន Comment ចូលទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលកាលពី២០ម៉ោងមុនថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដែលមានខ្លឹមសារថា៖ លោកស្នងការរងខេត្តកណ្តាលមានលុយទិញដីរដ្ឋចំណីមាត់ស្ទឹងតាខ្មៅ ខាងមុខស្នងការដ្ឋាននគរបាលខេត្តកណ្តាលស្ទេីរអស់គឺដោយសាតែលោកមានប្រពន្ធ ជាមេក្លោងទិញប្រាក់ខែប៉ូលីសខេត្តកណ្តាលគឺលោកស្រី ទេព ចន្ធូ ហៅយាយធូ។ ចំណែកលោកស្នងការរង ឱ ផាន់ណា ក៏ហួសអាយុ ចូលនិវត្តន៍តែនូវក្រាញ់ននៀលដេីម្បីការពារប្រពន្ធរកសុីទិញប្រាក់ខែនគរបាលខេត្តកណ្តាលមិនតិចជាង១០០នាក់នោះទេ។ជាហេតុធ្វេីអោយនគរបាលដែលលក់ប្រាក់ខែនោះមិនមកបំពេញការងារព្រោះអ្នកខ្លះលក់ប្រាក់ខែរហូតដល់៦ឆ្នាំឯណុះ។ ឆ្នាំតំបូង១ឆ្នាំស្មេី១២ខែយាយធូមេក្លោងទិញប្រាក់ខែអោយតែ៨ខែ ឆ្នាំបន្ទាប់បាន៧ខែបេីលក់៣ឆ្នាំបានលុយប្រាក់ខែតែ៦ខែក្នុងឆ្នាំទី៣ គឺចុះជាបន្តបន្ទាប់បេីលក់រហូតដល់៦ឆ្នាំនគរបាលដែលលក់ប្រាក់ខែនោះបានលុយពីយាយធូរតែឲ្យ ៣ខែប៉ុណ្ណោះក្នុងឆ្នាំទី៦។សូមលោកស្នងការនិងថ្នាក់ដឹកនាំមេត្តាជួយពិនិត្យមេីលផង។
ជាក់ស្ដែង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានឆ្លើយតបភ្លាមៗ ដោយចោទជាសំណួរថា ក្មួយមានបញ្ហាអ្វី? ឯកឧត្តមបានបន្ត
ឆ្លើយតបទៀតថា បានទទួល នឹងចាត់ឲ្យក្រុមការងារត្រួតពិនិត្យជូន!
បើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យបណ្ដាញព័ត៌មានដឹងទៀតថា លោកស្នងការរង ឱ ផាន់ណា មានប្រពន្ធជាអ្នកទិញប្រាក់ខែមន្ត្រីនគរបាលខេត្តកណ្តាលដោយយកការប្រាក់ខ្ពស់កប់ពពកជាហេតុធ្វើឲ្យពួកគាត់មិនសប្បាយចិត្តនិងមកបំពេញការងារមិនបានល្អ ឬធ្វើការឲ្យពេញដៃពេញជើងនោះទេ។
ប្រភពដដែលបានឱ្យដឹងថា លោកស្នងការរងម្នាក់ទៀតឈ្មោះ ចាន់ សាវឿន តែងតែសុំច្បាប់ទៅសហរដ្ឋអាមេរិកមួយឆ្នាំម្ដង ដោយថាសុំទៅព្យាបាលជំងឺ ហើយលោកស្នងការរងរូបនេះ ក៏ដល់អាយុចូលនិវត្តន៍ តែគេមិនដឹងថា ហេតុអ្វីនៅមានឈ្មោះធ្វើការនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដដែល!។
អ្វីជាការកត់សម្គាល់គេសង្កេតឃើញថា ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ នរាយណ៍ នរាយណ៍ ក៏បានសំនូមពរដល់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នង