
ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលទាំងអាក្រាតកាយនិងធំក្លិនស្អុយទៅហើយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលលេខ១ ជាន់ទី១ផ្ទះលេខ៤០ ក្រុម៣ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សុីម សីហា អាយុ២៣ ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកនៅបន្ទប់ជួល លេខ១ជាន់ ទី១ ផ្ទះលេខ៤០ មានស្រុកកំណើត ភូមិពានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុដោយមិនបានឃើញជនរងគ្រោះចេញពីបន្ទប់ច្រើនថ្ងៃមកហើយ ដោយធំក្លិនចម្លែកគួរឱ្យសង្ស័យក៏បានរុញបើកទ្វារដោយមិនបានចាក់គន្លឹះខាងក្នុងនោះទេក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ជួលអាក្រាតកាយ ក៏ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចដើម្បីចុះមកដល់ទីតាំងកន្លែងកើតហេតុនឹងធ្វើការទំនាក់ទំនងទៅសាច់ញាតិនិងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យដើម្បីចុះមកទីតាំងកន្លែងកើតហេតុធ្វើកោសល្យវិច័យសព។
បើតាមសាច់ញាតិសពជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះធ្លាប់ប្រើប្រាស់សារធាតុញៀននឹងស្រឡាញ់ភេទដូចគ្នាហើយសង្សារជនរងគ្រោះកន្លងមកធ្លាប់ចាក់ថ្នាំអារម្មណ៍នឹងធ្វើបាបជនរងគ្រោះផងដែរ កាលពីថ្ងៃទី៥ក្រុមគ្រួសារបានឆាតនឹងតេទូរសព្ទមកសពជនរងគ្រោះប៉ុន្តែមិនមានអ្នកទទួលរហូតមកដល់ថ្ងៃកើតហេតុក៏ទទួលដំណឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយមិនអស់ចិត្តពីការស្លាប់នេះសាច់ញ្ញាត្តិស្នើសុំឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវនិងស៊ើបអង្កេតបន្ត។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យបានចុះមកធ្វើកោសល្យវិច័យសពរួចបានបញ្ជាក់ថាសពជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូងបណ្ដាលមកពីប្រើប្រាស់សារធាតុញៀន រួចបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅនៅស្រុកកំណើតខេត្តព្រៃវែង៕