Skip to content
June 30, 2022
  • facebook
  • telegram
  • youtube
  • tiktok
Information News Era

Information News Era

Information News Era

Primary Menu
  • ទំព័រដើម
  • សន្តិសុខ សង្គម
  • នយោបាយ
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កម្សាន្ត
  • បច្ចេកវិទ្យា
  • សុខភាព សម្រស់
Live
  • Home
  • បច្ចេកវិទ្យា
  • បច្ចេកវិទ្យា

ម៉ូតូផ្សងព្រេងសារីថ្មី BMW R 1250 GS ប្រភេទពិសេស ត្រៀមដាក់លក់នៅប្រទេសជិតខាងកម្ពុជា

Lo Vuthy December 21, 2021 1 min read

ម៉ូតូធំសម្រាប់ជិះផ្សងព្រេង BMW R 1250 GS និងប្រភេទពិសេសថ្មី សម្រាប់គំរប់ខួប ៤០ឆ្នាំ BMW R 1250 GS Edition 40 Years និងត្រូវដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសវៀតណាមឆាប់ៗនេះហើយ ដោយអ្នកលក់រាយរបស់ក្រុមហ៊ុន BMW Motorad ក្នុងទីក្រុងហូជីមិញ។

ម៉ូតូម៉ូឌែលពិសេសថ្មីនេះមានរូបរាងខុសពីម៉ូឌែលធម្មតាត្រង់ថា វាឌីហ្សាណឡើងដោយប្រើប្រាស់ពណ៌លឿងលាយខ្មៅ ដែលធ្លាប់ប្រើនៅលើម៉ូតូ GS កាលពី ៤០ឆ្នាំមុន ហើយពណ៌នេះក៏ជាពណ៌ដែលមានលើរថយន្តរបស់តួអង្គ Bumblebee ក្នុងរឿង Transformer ផងដែរ។ សម្រាប់ម៉ូឌែលនៅទីផ្សារវៀតណាម កញ្ចក់បាំងខ្យល់ខាងមុខត្រូវបានឌីហ្សាញជាពណ៌លឿងថ្លា ហើយខុសពីទីផ្សារប្រទេសផ្សេងៗទៀត ដែលមានកញ្ចក់បាំងខ្យល់ខាងមុខពណ៌សថ្លាធម្មតាតែប៉ុណ្ណោះ។

ចំណែកឯស៊ុមចង្កៀងខាងមុខរបស់វា BMW នៅតែរក្សារូបរាងបែបមិនស៊ីមេទ្រីគ្នាដដែល ពោលគឺម្ខាងតូច ម្ខាងធំ ដែលធ្វើឲ្យ BMW BMW R 1250 GS ក្លាយទៅជាម៉ូឌែលចុងក្រោយ មានប្រើលក្ខណៈឌីហ្សាញបែបនេះ។ នៅក្នុងចង្កៀងវាប្រើប្រាស់អំពូល LED ប្រភេទ Adaptive Cornering Light ដោយអំពូលប្រភេទនេះក៏មានប្រើប្រាស់នៅលើរថយន្តកំពូលរបស់ BMW ផងដែរ។

ដោយសារម៉ូតូមួយនេះតម្រូវសម្រាប់ជិះលើគ្រប់ស្ថានភាពផ្លូវ BMW បានបំពាក់សំបកកង់ប្រភេទគ្មានពោះវៀន ទំហំ១៩អ៊ីញ 120/70 សម្រាប់កង់មុខ និង ទំហំ ១៩អ៊ីញ 170/60 សម្រាប់កង់ក្រោយ។ ធុងប្រេងរបស់វានៅលើម៉ូឌែលខួប ៤០ឆ្នាំនេះត្រូវបានលេងជាមួយនិងតែមពណ៌លឿងឆ្នូតៗ បង្ហាញពីឈ្មោះ 1250 និងប្រភេទជម្រើស Option ពិសេសលេខ719 ហើយធុងប្រេងនេះមានចំណុះទៅដល់ ២០លីត្រ ខណៈពេលដែល R 1250 GS Adventure មានទំហំធំជាងរហូតទៅដល់ ៣០លីត្រ។

សម្រាប់កុងទ័រល្បឿន និងបង្ហាញព័ត៌មានវិញ គឺជាប្រភេទឌីជីថលសុទ្ធតែម្តង ហើយប្រើប្រាស់អេក្រង់ទំហំ ៦,៥អ៊ីញ ដោយក្នុងនោះក៏មានជម្រើសនៃការបើកបរ ដូចជា Riding Mode Pro នឹង Eco សម្រាប់សន្សំសំចៃប្រេងទៀតផងដែរ។

ម៉ូតូធំសម្រាប់ជិះផ្សងព្រេង​ MW R 1250 GS Edition 40 Years ប្រើប្រាស់កែបវែង មានកម្ពស់ ៨៣០មីលីមែត្រពីដី ហើយប៉ូមក្រោយមានលក្ខណៈពិសេសដោយប្រើបច្ចេកវិទ្យា Electronic Dynamic ESA មានសមត្ថភាពអាចបញ្ជាឲ្យបូមរឹង ឬទន់បានអាស្រ័យទៅតាមស្ថានភាពផ្លូវដោយស្វ័យប្រវត្តិ។

ម៉ាស៊ីនម៉ូតូនៅតែជាចំណុចសំខាន់ ដោយម៉ូឌែលខួប ៤០ឆ្នាំនេះ បានប្រើប្រាស់ម៉ាស៊ីនបែប Boxer ទំហំ ៤ស៊ីឡាំង មានចំណុះ ១ ២៥៤សេសេ អាចបង្កើតកម្លាំងបានសរុបទៅដល់ ១៣៦សេះ និងកម្លាំងរមួល ១៤៣ញ៉ូតុនម៉ែត្រទៀតផងដែរ។

ជាមួយនិងលក្ខណៈពិសេស សមត្ថភាព និងមុខងារដូចរៀបរាប់ខាងលើ ម៉ូតូ BMW R 1250 GS Edition 40 Years និងត្រូវដាក់លក់ក្នុងតម្លៃចន្លោះពី ២៨ ០០០ដុល្លារ ទៅ ៣២ ០០០ដុល្លារ នៅទីផ្សារវៀតណាមខាងមុខនេះ។

Continue Reading

Previous: រថយន្តម៉ាក់ Kia Carens ឆ្នាំ២០២២​ ចេញហើយកៅអី៣ជួរ តម្លៃជិត ២ម៉ឺនដុល្លារ
Next: TikTok ដំណើរការប្រព័ន្ធរបាយការណ៍តម្លាភាព និងមជ្ឈមណ្ឌលតម្លាភាពជាភាសាខ្មែរតែម្តងដើម្បីឲ្យមានភាពងាយស្រួល

Related Stories

ក្រុមហ៊ុន Apple ដែលផលិត iPhone បានក្លាយជា​ក្រុមហ៊ុន​ថ្លៃ​បំផុត​ក្នុង​លោក
1 min read
  • បច្ចេកវិទ្យា

ក្រុមហ៊ុន Apple ដែលផលិត iPhone បានក្លាយជា​ក្រុមហ៊ុន​ថ្លៃ​បំផុត​ក្នុង​លោក

January 6, 2022
ជាផ្លូវការហើយ៖ OnePlus និងមកដល់ក្នុងខែមករាខាងមុខនេះ
1 min read
  • បច្ចេកវិទ្យា

ជាផ្លូវការហើយ៖ OnePlus និងមកដល់ក្នុងខែមករាខាងមុខនេះ

December 22, 2021
TikTok ដំណើរការប្រព័ន្ធរបាយការណ៍តម្លាភាព និងមជ្ឈមណ្ឌលតម្លាភាពជាភាសាខ្មែរតែម្តងដើម្បីឲ្យមានភាពងាយស្រួល
1 min read
  • បច្ចេកវិទ្យា

TikTok ដំណើរការប្រព័ន្ធរបាយការណ៍តម្លាភាព និងមជ្ឈមណ្ឌលតម្លាភាពជាភាសាខ្មែរតែម្តងដើម្បីឲ្យមានភាពងាយស្រួល

December 21, 2021

Express Post

តារាសម្តែងអ្នកនាង សូ ដានីតា បង្ហាញមុខអ្នកជំពាក់លុយជិត ២០មុឺនដុល្លារ មិនព្រមសង !
1 min read
  • កម្សាន្ត
  • សន្តិសុខ សង្គម

តារាសម្តែងអ្នកនាង សូ ដានីតា បង្ហាញមុខអ្នកជំពាក់លុយជិត ២០មុឺនដុល្លារ មិនព្រមសង !

superadmin May 30, 2022
តារាសម្តែងអ្នកនាង សូ ដានីតា ទ្រាំលែងបាននៅការកុហកពីកូនបំណុល បានទម្លាយអត្តសញ្ញាណរបស់បុគ្គលម្នាក់ជាកូនបំណុលជិត ២០ម៉ឺនដុល្លារមិនព្រមសង។ មិនតែប៉ុណ្ណោះ អ្នកនាងបានសរសេរថា មានតារាសិល្ប:​ល្បីៗមិនក្រោម ១០នាក់ទេ ដែលទូរស័ព្ទទៅសុំខ្ចីលុយផងដែរ ។   នៅលើគណនីFacebookរបស់អ្នកនាងឈ្មោះ So Danita កាលពីយប់ម្សិលមិញបានបង្ហោះខ្លឹមសារខ្លីភ្ជាប់នឹងរូបថត...
Read More
អ្នកនាង យក់ ឋិតរដ្ឋា រៀបរាប់នូវការឈឺចាប់ ក្រោយរងនូវភាពអយុត្តិធម៌

អ្នកនាង យក់ ឋិតរដ្ឋា រៀបរាប់នូវការឈឺចាប់ ក្រោយរងនូវភាពអយុត្តិធម៌

May 30, 2022
ក្រោយសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបើកសវនាការ លើអង្គសេចក្ដីក្នុងសំណុំរឿងប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ជនជាប់ចោទ វិល្លាម គ័ង បានឆ្លើយសារភាពថា…

ក្រោយសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបើកសវនាការ លើអង្គសេចក្ដីក្នុងសំណុំរឿងប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ជនជាប់ចោទ វិល្លាម គ័ង បានឆ្លើយសារភាពថា…

May 27, 2022
រថយន្ដមួយគ្រឿងបទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត បានទៅបុកនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

រថយន្ដមួយគ្រឿងបទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត បានទៅបុកនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

May 1, 2022
បុរសម្នាក់បានធ្វើ អត្ត.ឃា.តចង.ក សម្លា.ប់ខ្លួន​ ព្រោះមានវិបត្តិរឿងស្នេហា

បុរសម្នាក់បានធ្វើ អត្ត.ឃា.តចង.ក សម្លា.ប់ខ្លួន​ ព្រោះមានវិបត្តិរឿងស្នេហា

April 20, 2022

You may have missed

តារាសម្តែងអ្នកនាង សូ ដានីតា បង្ហាញមុខអ្នកជំពាក់លុយជិត ២០មុឺនដុល្លារ មិនព្រមសង !
1 min read
  • កម្សាន្ត
  • សន្តិសុខ សង្គម

តារាសម្តែងអ្នកនាង សូ ដានីតា បង្ហាញមុខអ្នកជំពាក់លុយជិត ២០មុឺនដុល្លារ មិនព្រមសង !

May 30, 2022
អ្នកនាង យក់ ឋិតរដ្ឋា រៀបរាប់នូវការឈឺចាប់ ក្រោយរងនូវភាពអយុត្តិធម៌
  • កម្សាន្ត
  • សន្តិសុខ សង្គម

អ្នកនាង យក់ ឋិតរដ្ឋា រៀបរាប់នូវការឈឺចាប់ ក្រោយរងនូវភាពអយុត្តិធម៌

May 30, 2022
ក្រោយសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបើកសវនាការ លើអង្គសេចក្ដីក្នុងសំណុំរឿងប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ជនជាប់ចោទ វិល្លាម គ័ង បានឆ្លើយសារភាពថា…
  • សន្តិសុខ សង្គម

ក្រោយសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបើកសវនាការ លើអង្គសេចក្ដីក្នុងសំណុំរឿងប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ជនជាប់ចោទ វិល្លាម គ័ង បានឆ្លើយសារភាពថា…

May 27, 2022
រថយន្ដមួយគ្រឿងបទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត បានទៅបុកនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់
1 min read
  • សន្តិសុខ សង្គម

រថយន្ដមួយគ្រឿងបទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត បានទៅបុកនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

May 1, 2022

Gallery

CONTACT US

TEL: (+855) 10339939
TEL: (+855) 61339939
TEL: (+855) 882841111

Email: kongsareth@new-era.info

Address: #D42, street denest, Trong Maon village, Sangkat Ou Bek K’orm, Khan sen sok, Phnom Penh
2021 Copyright © All rights reserved. | Designed : by NEWS ERA.