
(តាកែវ)៖ សមត្ថកិច្ចកំពុងស៊ើបអង្កេតរកពីមូលហេតុដែលអគ្គិភ័យមួយបានកើតឡើងបានឆេះស្ថានីយប្រេងមួយកន្លែងខូចខាតគិតជាទឹកប្រាក់អស់ច្រើនម៉ឺនដុល្លារ។
គ្រោះមហន្តរាយនេះកើតនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ស្ថានីយប្រេងតេលានេះម្ចាស់ឈ្មោះជុក ហួចប្រពន្ធឈ្មោះហន ស្រីនាង មានទីលំនៅកន្លែងកើតហេតុ។
ស្ថានីយមានទំហំ២០គុណ២៧ម៉ែត្រសម្ភារដែលខូចខាតរួមមានរថយន្តបែន១គ្រឿងតម្លៃ២៧.០០០ដុល្លារ,ខោអាវសម្រាប់លក់ប្រេង-សាំង,កង់បី១គ្រឿង,តុទូសាឡុង,ភេសជ្ជ:ស្រាបៀរ២៥កេះ,ម៉ូតូ២គ្រឿង,គ្រែ៣,ទូរខ្លាសហ្សេ១គ្រឿង,ម៉ាស៊ីនបោកខោអាវ១គ្រឿង,ទូចាក់សាំង២គ្រឿង,ម៉ាស៊ីនភ្លើង១គ្រឿង,ម៉ូទ័របូមទឹក១គ្រឿង,អង្ករ២បាវ,ម៉ូទ័រលាងរថយន្ត,និងធុងខ្យល់កង់២គ្រឿង,សរុបជាទឹកប្រាក់ចំនួនជិត៧០.០០០ដុល្លារនិងជាង៥លានរៀល។
តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្ស និងមិនបានឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ករណីខាងលើសមត្ថកិច្ចកំពុងស៊ើបអង្កេតរកពីមូលហេតុដែលអគ្គិភ័យនេះកើតឡើង៕
តាមដានព័ត៍មាន ជាមួយសារព័ត៍មានសករាជថ្មី ដោយចុចលើលីងតំណភ្ជាប់ Telegram Channel: https://t.me/informationofnewera