Skip to content
May 20, 2022
  • facebook
  • telegram
  • youtube
  • tiktok
Information News Era

Information News Era

Information News Era

Primary Menu
  • ទំព័រដើម
  • សន្តិសុខ សង្គម
  • នយោបាយ
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កម្សាន្ត
  • បច្ចេកវិទ្យា
  • សុខភាព សម្រស់
Live
  • Home
  • សុខភាព សម្រស់
  • សុខភាព សម្រស់

អ្នកធ្លាប់បានឮ ពីវិធីព្យាបាល បញ្ហាគ្មានបុត្រទេ? ពួកយើងនឹងពន្យល់ អ្នកខ្លះៗពីចំណុចនេះ

superadmin October 16, 2021 1 min read

មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក ទាំងបុរសនិងស្ត្រីអាចប្រឈមមុខ នឹងការមិនមានបុត្រ។ 80% នៃស្ត្រីអាយុក្រោម 35 ឆ្នាំ អាចមានផ្ទៃពោះតាមធម្មជាតិ ក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើពួកគេរួមមេត្រីជាប្រចាំ ដោយមិនបានការពារ។ ចំណែកស្ត្រី ដែលមានអាយុលើសពី 35ឆ្នាំ នឹងមានឱកាសតិចតួចប៉ុណ្ណោះ ក្នុងការមានផ្ទៃពោះ បន្ទាប់ពីព្យាយាមលើសពី 6 ខែ។

មានកត្តាជាច្រើន ដែលបានរួមចំណែកដល់ការគ្មានកូន ក្នុងនោះរួមបញ្ចូលទាំងបញ្ហា នៃការបញ្ចេញអូវុល ដៃស្បូនបិទ PCOS ជំងឺសរសៃប្រសាទ ក្រពេញទីរ៉ូអ៊ីត ចំនួនមេជីវិតឈ្មោល របស់បុរសតិច ឬសូម្បីតែជំងឺមហារីក។ បញ្ហានេះអាចឱ្យគ្រួសារនីមួយៗ ជួបវិបត្តិផ្លូវចិត្ត។ ទោះយ៉ាងណា ការព្យាបាលបញ្ហាគ្មានបុត្រ នឹងក្លាយជាដំណោះស្រាយ ប្រកបដោយក្តីសង្ឃឹម ដែលគ្រប់ក្រុមគ្រួសារ អាចពិចារណាបាន។

តើវិធីព្យាបាលបញ្ហាគ្មានបុត្រ ដែលមានប្រសិទ្ធភាពបំផុតមានអ្វីខ្លះ? ប្រសិនបើអ្នកពិចារណា ធ្វើការព្យាបាលបញ្ហាគ្មានបុត្រ មានជម្រើសជាច្រើន ដែលអ្នកអាចពិចារណា ដូចខាងក្រោម៖

ការបង្កកំណើតក្នុងវីត្រូ (IVF)

ការបង្កកំណើតក្នុងវីត្រូ គឺជាដំណើរ នៃការចិញ្ចឹមស៊ុតនៅក្នុងកែវ។ នៅពេលដែលស៊ុតលូតលាស់ ក្លាយទៅជាអំប្រ៊ីយ៉ុង វានឹងត្រូវបញ្ជូនមកក្នុងខ្លួន មនុស្សវិញ។ IVF ត្រូវបានគេទទួលស្គាល់ថា ជាការបង្កកំណើតដ៏ល្បី ដែលបានជួយដល់ស្ត្រី ដែលមានបញ្ហាគ្មានបុត្រ។

ការចាក់មេជីវិតឈ្មោល (ICSI)

ការចាក់មេជីវិតឈ្មោល គឺជាវិធីព្យាបាលទូទៅ នឹងទទួលបានជោគជ័យបំផុត។ ICSI គឺជាដំណើរការ នៃការបញ្ចូលមេជីវិតឈ្មោល ទៅក្នុងស៊ុតដើម្បីបង្កកំណើត។ ស្រដៀងទៅនឹងការព្យាបាល របស់ IVF ដែរ នៅពេលស៊ុតលូតលាស់ ក្លាយទៅជាអំប្រ៊ីយ៉ុង វានឹងត្រូវបានផ្ទេរ មកក្នុងខ្លួនមនុស្សវិញ។ វិធីនេះអាចធ្វើជាមួយ IVF ដើម្បីឱ្យការបង្កកំណើត មានប្រសិទ្ធភាពកាន់តែល្អ។

ការធ្វើរោគវិនិច្ឆ័យហ្សែន មុនពេលបង្កកំណើត (PGD)

PGD ត្រូវបានធ្វើឡើង ដើម្បីជួយក្នុងការកំណត់ បញ្ហាសុខភាព ឬភាពមិនប្រក្រតីណាមួយ នៅក្នុងអំប្រ៊ីយ៉ុង និងជួយបញ្ឈប់ជំងឺតំណពូជមួយចំនួន ដែលអាចនឹងឆ្លងទៅកូន។ PGD ក៏ជាវិធីសាស្រ្តដ៏ត្រឹមត្រូវមួយ ក្នុងការរពិនិត្យមើលថាតើ អ្នកនឹងមានកូនប្រុស ឬកូនស្រី។

ការពិនិត្យមើលហ្សែន មុនពេលបញ្ចូល (PGS)

PGS គឺជាការអនុវត្ត​​ នៃការធ្វើតេស្ត ឬវាយតម្លៃអំប្រ៊ីយ៉ុង និងពិនិត្យរកភាព មិនប្រក្រតី នៃក្រូម៉ូសូម ដើម្បីជៀសវាងការរលូតកូន។

ជាធម្មតាការធ្វើ IVF មានផលប៉ះពាល់ដល់សុខភាព តិចតួចផងដែរ ដែលនោះគឺអាច​ធ្វើឱ្យឈឺក្បាល គេងមិនលក់ និងក្តៅខ្លួន។ ប៉ុន្តែទាំងនេះ មិនមែនជាអ្វី​ដែលគួរឱ្យបារម្ភឡើយ។ ទោះជាយ៉ាងណាក៏ដោយ ពួកយើងជឿជាក់ថា ការព្យាបាលទាំងអស់នេះ គឺសុទ្ធតែមានតម្លៃសក្តិសម ក្នុងការសាកល្បង ប្រសិនបើវាអាចជួយដល់បញ្ហា គ្មានបុត្រនេះបាន។ ការបង្កកំណើតក្នុងវីត្រូ (IVF) នៅប្រទេសម៉ាឡេស៊ី មានអត្រាជោគជ័យខ្ពស់ ជាងគេទូទាំងពិភពលោក។

អត្រាជោគេជ័យជាមធ្យម របស់ពិភពលោកគឺ 50% ប៉ុណ្ណោះ ប៉ុន្តែប្រទេសម៉ាឡេស៊ី ទទួលបានអត្រាមធ្យមដល់ទៅ 65%។ ប្រសិនបើអ្នកដឹងថា អ្នកមានឱកាស 65% ក្នុងការមានគភ៌ អ្នកមិនគួរឱ្យឱកាសនេះ កន្លងហួសនោះទេ។ ធ្វើដំណើរមកកាន់ ប្រទេសម៉ាឡេស៊ី និងសម្រេចក្តីស្រមៃ របស់អ្នកឲ្យក្លាយជាការពិត។

ការត្រៀមរៀបចំ ដើម្បីទទួលយកការព្យាបាល បញ្ហាគ្មានបុត្រ

ការស្រាវជ្រាវ

មុនពេលយើងសម្រេចចិត្ត នឹងទទួលការព្យាបាលបញ្ហាគ្មានបុត្រ ដំបូងយើងត្រូវស្រាវជ្រាវ និងស្វែងរកព័ត៌មាន អំពីការព្យាបាលនេះសិន ដើម្បីបានយល់ច្បាស់ អំពីការមានគភ៌។ បន្ទាប់មកយើងត្រូវសម្រេចចិត្តថា នឹងទទួលការព្យាបាលនេះនៅឯណា។ ប្រសិនបើអ្នកគិតថានឹងធ្វើដំណើរ ទៅប្រទេសម៉ាឡេស៊ីសម្រាប់ការព្យាបាល អ្នកអាចទៅពិគ្រោះយោល់ជាមួយ ក្រុមប្រឹក្សាទេសចរណ៏ សុខភាពម៉ាឡេស៊ី(MHTC) សម្រាប់ព័ត៌មាន និងការយកចិត្តទុកដាក់បន្ថែម ទៅលើការព្យាបាលបញ្ហាគ្មានបុត្រ ជ្រើសរើសមន្ទីរពេទ្យ អ្នកជំនាញ ការចំណាយ និងការធ្វើដំណើរ ។

ការពិគ្រោះយោបល់

ជួបជាមួយអ្នកជំនាញ និងពិគ្រោះយោបល់ជាមួយពួកគាត់ អំពីស្ថានភាពសុខភាពរបស់អ្នក គឺជាកត្តាចាំបាច់មួយ សម្រាប់បុគ្គលម្នាក់ៗ។ ដំណើរការនៃការព្យាបាល ការគ្មានបុត្រគឺចាំបាច់ ត្រូវការពេលវេលា អ្វីដែលអ្នកអាចធ្វើបាន គឺអនុញ្ញាតឲ្យគ្រូពេទ្យរបស់អ្នក យល់អំពីស្ថានភាពសុខភាពរបស់អ្នក។ បន្ទាប់មកអ្នកនឹងត្រូវឆ្លងកាត់ ការធ្វើតេស្ដចាំបាច់មួយចំនួន ដោយគ្រូពេទ្យសម្ភព ឬគ្រូពេទ្យរោគស្ត្រី របស់អ្នកមុនពេលទទួលយក ការព្យាបាលបញ្ហាគ្មានបុត្រ។

ពិគ្រោះពិភាក្សាជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នក

គ្មានអ្វីល្អជាងមាននរណាម្នាក់ ដែលយល់ពីអារម្មណ៍របស់យើង និងចេះលួងលោមចិត្តយើងនោះទេ។ ដូច្នេះហើយអ្នកគួរតែទាក់ទង និងពិគ្រោះជាមួយគ្រួសារ ឬមិត្តភក្តិរបស់អ្នក អំពីភាពជាឪពុកម្ដាយ និងបទពិសោធន៍ជាអ្នកជំងឺ។ ការពិគ្រោះពិភាក្សានេះនឹង ផ្ដល់ឱ្យអ្នកនូវគំនិតជាច្រើន ដើម្បីពិចារណា។ វាអាចនឹងផ្ដល់ឲ្យអ្នកនូវជម្រើសដ៏ល្អបំផុត សម្រាប់ការព្យាបាល ការគ្មានកូននេះផងដែរ។

ការរៀបចំធ្វើដំណើរ

បន្ទាប់ពីអ្នកបានសម្រេចចិត្តរួចហើយ ដល់ពេលដែលអ្នកត្រូវគិត អំពីការរៀបចំធ្វើដំណើរម្ដង។ ចាប់ផ្ដើមដោយធ្វើការណាត់ជួប ជាមួយវិជ្ជបណ្ឌិតរបស់អ្នក និងកក់បន្ទប់សម្រាប់ពិនិត្យពិភាក្សា។ បន្ទាប់មកអ្នកត្រូវធ្វើតេស្ដ រកមេរោគកូវីដ19 និងចាក់វ៉ាក់សាំង ការពារមេរោគកូវីដ19។ កុំភ្លេចរក្សាគម្លាត នៅពេលអ្នកធ្វើដំណើរ។ ត្រូវពាក់ម៉ាស និងលាងដៃជាប្រចាំ និងត្រូវបាញ់អាកុល នៅលើកន្លែងណា ដែលអ្នកនឹងប៉ះពាល់ នៅពេលអ្នកកំពុងធ្វើដំណើរ។

សូមចងចាំថា ម៉ាឡេស៊ី គឺជាមជ្ឈមណ្ឌលព្យាបាល បញ្ហាគ្មានបុត្រនៃអាស៊ី ដែលផ្តល់ជូននូវការព្យាបាល បញ្ហាគ្មានបុត្រជាច្រើនវិធី។ បើសិនជាអ្នកចង់យល់ដឹង កាន់តែច្បាស់បន្ថែមទៀត ពីវិធីព្យាបាលការគ្មានបុត្រ សូមមកកាន់ ក្រុមប្រឹក្សាទេសចរណ៏សុខភាព ម៉ាឡេស៊ី(MHTC)។ MHTC គឺជាភ្នាក់ងារមួយ ដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល ដែលផ្តល់សេវាកម្មថែរទាំសុខភាព អ្នកធ្វើដំណើរ ពីដើមដល់ចប់។ មន្ទីពេទ្យដែលជាដៃគូ សហការរបស់ MHTC ក៏មានផ្នែកផ្តល់សេវាកម្ម IVF ដែលមានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងការព្យាបាលការគ្មានបុត្រ ជាមួយនឹងគ្លីនិកនៅម៉ាឡេស៊ី។

ពួកគេក៏ផ្ដល់ជូននូវការពិភាក្សា និងដំណោះស្រាយជាច្រើន ពីបញ្ហាគ្មានបុត្រ ដូចជាការរំញោចអរម៉ូន ការធ្វើ IUI, IVF, ICSI ការរក្សាទុកគ្រីស្តាល់ FET ទៅជា PGS និង PGD ។ ការយកចិត្តទុកដាក់ខ្ពស់ លើខ្លួនឯង គួបផ្សំនឹងបច្ចេកវិជ្ជាទំនើប និងចុងក្រោយបង្អស់ ធ្វើឱ្យ IVF ទទួលបានអត្រាជោគជ័យ គួរឱ្យស្ងើចសរសើរ លើការព្យាបាល អ្នកជំងឺកន្លងមក។ ដោយអនុវត្តតាម ប្រតិបត្តិការស្តង់ដារ (SOPs) អ្នកធ្វើដំណើរ ដើម្បីមកទទួលការព្យាបាល នៅប្រទេសម៉ាឡេស៊ី អាចធ្វើដំណើរ ដោយមិនមានការរឹតបន្តឹងនោះទេ។ អានបន្តអំពី SOPs តាមដំណរភ្ជាប់នេះ ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/ អ្នកក៏អាចដឹងបន្ថែមពី MHTC តាមរយៈ Facebook Page: Medical Tourism Malaysia – Cambodia.


Continue Reading

Next: តើការពិនិត្យសុខភាព ជារឿងចាំបាច់ ដែរឬទេ? ចំនុចមួយចំនួន ដែលអ្នកគួរដឹង

Related Stories

ទិញតេស្តរហ័សកូវីដ-១៩ តាមរយៈ TOVPET តម្លៃដូចក្រសួងប្រៃសណីយ៍ ដឹកជូនដល់ផ្ទះទៀតផង ! មាន (វីដេអូ)
1 min read
  • សុខភាព សម្រស់

ទិញតេស្តរហ័សកូវីដ-១៩ តាមរយៈ TOVPET តម្លៃដូចក្រសួងប្រៃសណីយ៍ ដឹកជូនដល់ផ្ទះទៀតផង ! មាន (វីដេអូ)

February 23, 2022
ទម្លាប់ពេលព្រឹក៣យ៉ាង ដែលធ្វើឲ្យយើងគ្រប់គ្រងស្រេ្តសបានល្អប្រសើរ
  • សុខភាព សម្រស់

ទម្លាប់ពេលព្រឹក៣យ៉ាង ដែលធ្វើឲ្យយើងគ្រប់គ្រងស្រេ្តសបានល្អប្រសើរ

February 20, 2022
កូវីដអូមីក្រុងបំលែងថ្មី អាចកើតលើអ្នកដែលធ្លាប់កើតម្តងរួចមកហើយ
1 min read
  • សុខភាព សម្រស់

កូវីដអូមីក្រុងបំលែងថ្មី អាចកើតលើអ្នកដែលធ្លាប់កើតម្តងរួចមកហើយ

February 18, 2022

Express Post

រថយន្ដមួយគ្រឿងបទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត បានទៅបុកនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់
1 min read
  • សន្តិសុខ សង្គម

រថយន្ដមួយគ្រឿងបទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត បានទៅបុកនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

Kong Sareth May 1, 2022
ភ្នំពេញ៖ រថយន្ដសេរីទំនើបមួយគ្រឿងបើកបត់ឆ្លងផ្លូវដោយគ្មានការប្រុងប្រយ័ត្តក៏ជ្រុលទៅបុកជាមួយនិងម៉ូតូមួយគ្រឿងបើកបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់និងយានយន្ដខូចខាតយ៉ាងដំណំ។ គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពី វេលាម៉ោង ២ៈ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅចំណុចមុខវត្តអារុណវត្តី នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូដឹម ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-6606...
Read More
បុរសម្នាក់បានធ្វើ អត្ត.ឃា.តចង.ក សម្លា.ប់ខ្លួន​ ព្រោះមានវិបត្តិរឿងស្នេហា

បុរសម្នាក់បានធ្វើ អត្ត.ឃា.តចង.ក សម្លា.ប់ខ្លួន​ ព្រោះមានវិបត្តិរឿងស្នេហា

April 20, 2022
ជនជាតិបរទេសម្នាក់បានដកកាំ.ភ្លើ.ងខ្លីបាញ់១គ្រាប់ទៅលើអ្នករត់កង់បីឥណ្ឌាម្នាក់ តែមិនត្រូវ ព្រោះតែប្រាក់២ម៉ឺនរៀល

ជនជាតិបរទេសម្នាក់បានដកកាំ.ភ្លើ.ងខ្លីបាញ់១គ្រាប់ទៅលើអ្នករត់កង់បីឥណ្ឌាម្នាក់ តែមិនត្រូវ ព្រោះតែប្រាក់២ម៉ឺនរៀល

April 20, 2022
ឯកឧត្តម ស សុខា ដឹកនាំប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតូទឹក

ឯកឧត្តម ស សុខា ដឹកនាំប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតូទឹក

April 19, 2022
រថយន្តបែនដឹកដីធុនធំបើកបុកម៉ូតូពីក្រោយហើយកិនទាំងម៉ូតូនិងមនុស្សអូស ជាង ២០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម

រថយន្តបែនដឹកដីធុនធំបើកបុកម៉ូតូពីក្រោយហើយកិនទាំងម៉ូតូនិងមនុស្សអូស ជាង ២០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម

April 19, 2022

You may have missed

រថយន្ដមួយគ្រឿងបទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត បានទៅបុកនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់
1 min read
  • សន្តិសុខ សង្គម

រថយន្ដមួយគ្រឿងបទឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ត បានទៅបុកនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

May 1, 2022
បុរសម្នាក់បានធ្វើ អត្ត.ឃា.តចង.ក សម្លា.ប់ខ្លួន​ ព្រោះមានវិបត្តិរឿងស្នេហា
  • សន្តិសុខ សង្គម

បុរសម្នាក់បានធ្វើ អត្ត.ឃា.តចង.ក សម្លា.ប់ខ្លួន​ ព្រោះមានវិបត្តិរឿងស្នេហា

April 20, 2022
ជនជាតិបរទេសម្នាក់បានដកកាំ.ភ្លើ.ងខ្លីបាញ់១គ្រាប់ទៅលើអ្នករត់កង់បីឥណ្ឌាម្នាក់ តែមិនត្រូវ ព្រោះតែប្រាក់២ម៉ឺនរៀល
  • សន្តិសុខ សង្គម

ជនជាតិបរទេសម្នាក់បានដកកាំ.ភ្លើ.ងខ្លីបាញ់១គ្រាប់ទៅលើអ្នករត់កង់បីឥណ្ឌាម្នាក់ តែមិនត្រូវ ព្រោះតែប្រាក់២ម៉ឺនរៀល

April 20, 2022
ឯកឧត្តម ស សុខា ដឹកនាំប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតូទឹក
1 min read
  • សន្តិសុខ សង្គម

ឯកឧត្តម ស សុខា ដឹកនាំប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតូទឹក

April 19, 2022

Gallery

CONTACT US

TEL: (+855) 10339939
TEL: (+855) 61339939
TEL: (+855) 882841111

Email: kongsareth@new-era.info

Address: #D42, street denest, Trong Maon village, Sangkat Ou Bek K’orm, Khan sen sok, Phnom Penh
2021 Copyright © All rights reserved. | Designed : by NEWS ERA.