អន្តរជាតិ

ប្រទេសថៃ៖ ហេតុការណ៍តារាស្រីល្បីឈ្មោះ Tangmo បានធ្លាក់ពីលើទូកបាត់ខ្លួនយ៉ាងគួរឱ្យអាសូរនៅក្នុងទន្លេរចៅផាយ៉ាកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលធ្វើឱ្យមហាជនថៃមានការភ្ញាក់ផ្អើលខ្លាំងបំផុត វាពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាគ្រួសាររបស់តារាស្រីរូបនេះស្លុតចិត្តយ៉ាងខ្លាំង។ ជុំវិញការបាត់ខ្លួនរបស់នាង ក្រុមអ្នករុករកប្រើពេលរហូតទៅដល់ ១ ថ្ងៃកន្លះឯណោះ មានទាំងការធ្វើពិធី ការតាមរកយ៉ាងដុតដៃដុតជើងជាខ្លាំង...
ប្រេស៊ីល៖ យ៉ាងហោចណាស់មនុស្ស ២០ នាក់បានបាត់ខ្លួនបន្ទាប់ពីការបាក់ផ្ទាំងថ្មដ៏ធំនៅក្នុងរដ្ឋ Minas Gerais របស់ប្រទេសប្រេស៊ីល ដោយបានសង្កត់លើទូកទេសចរណ៍បីគ្រឿងនៅលើផ្ទៃទឹក បង្កឲ្យមនុស្ស ៥ នាក់ស្លាប់ និងរងរបួសជាច្រើននាក់ផងដែរ ខណៈដែលកងទ័ពជើងទឹកកំពុងស៊ើបអង្កេតសោកនាដកម្មនេះ ។ បើតាមរូបភាពវីដេអូ ដែលត្រូវបានបង្ហោះចែកចាយក្នុងបណ្ដាញសង្គមឲ្យឃើញថា មានការបាក់ផ្ទាំងថ្មមួយ...
កូរ៉េខាងត្បូង ៖ ក្រសួងយុត្តិធម៌​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ ទី២៤ ខែធ្នូ​នេះ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in បានផ្តល់​ការលើកលែងទោស​ដល់​អ​តី​ត​ប្រធានាធិបតី​លោកស្រី Park Geun-hye ដែល​កំពុង​ជាប់ពន្ធនាគារ បន្ទាប់ពី​ត្រូវបាន​កាត់ទោស​ពីបទ​ពុករលួយ​។​ ​លោកស្រី Park អាយុ ៦៩...
ដំណឹងដ៏សោកសៅបានអង្រួនពិភពបាល់ទាត់ឥណ្ឌូណេស៊ីដោយ អ្នកចាំទីឈ្មោះ Taufik Ramsyah មកពីក្លិប Tornado FC នៅលីគលំដាប់ទី៣ បានស្លាប់ បន្ទាប់ពីទទួលការវះកាត់ក្បាល ដោយសារការប៉ះទង្គិចធ្ងន់ធ្ងរជាមួយកីឡាករម្នាក់ទៀត។ អ្នកចាំទីវ័យ២០ឆ្នាំរូបនេះ ត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ដោយសារតែបុកចំក្បាលជាមួយកីឡាករមកពីក្លិប Wahana FC កាលពីថ្ងៃសៅរ៍។ ការប៉ះទង្គិចបានកើតឡើង នៅពេលអ្នកចាំទីព្យាយាមជួយសង្គ្រោះបាល់ បុន្តែក្បាលរបស់គាត់ បានបុកជាមួយជើងរបស់កីឡាករក្លិប Wahana។ ក្រោយពេលកើតហេតុ Taufik បានសន្លប់...
ហៃទី៖ ​អាជ្ញាធរ​បាន​និយាយ​ថា រថយន្ត​ដឹក​ប្រេង​ក្រឡាប់ និង​ផ្ទុះ​បញ្ចេញ​អណ្តាតភ្លើងសន្ធោសន្ធៅបាន​ឆាបឆេះ​លំនៅឋាន និង​ទីតាំង​អាជីវកម្ម​ដែល​កំពុងដំណើរការ​នៅក្បែរនោះ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៧៥នាក់​ស្លាប់​។ ​ការផ្ទុះ​នេះ​បាន​កើតឡើង​នៅពេល​យប់​ក្នុង​ទីក្រុង Cap-Haitien ជាទី​ក្រុង​ធំ​ទី​ពីររបស់ប្រទេស​ហៃ​ទីតាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​។ សេចក្តីរាយការណ៍​បឋម​បាន​បញ្ជាក់ថា រថយន្ត​ដឹក​ប្រេង​បាន​ព្យាយាម​គេច​ពី​ម៉ូតូ​មួយគ្រឿង ពេលនោះ​រថយន្ត​បាន​ក្រឡាប់​។ ​បន្ទាប់មក​អ្នកមើល​ឃើញ​ហេតុការណ៍បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ ដោយមាន​ធុង​ទឹក​ដើម្បី​ប្រមូលយក​របស់របរមានតម្លៃ​នៅ​រថយន្ត​ដឹក​ប្រេង ដែល​ទំនងជាសម្រាប់​លក់​បន្ត​នៅលើ​ទីផ្សារងងឹត ខណៈនោះ​ប្រេងឥន្ធនៈ​បាន​ហៀរ​ទៅរក​គំនរ​សំរាម...
មនុស្សរាប់រយនាក់ កំពុងជាប់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោករបស់ទីក្រុងហុងកុង បន្ទាប់ពីមានអគ្គិភ័យនៅថ្ងៃពុធនេះ។ កាសែត South China Morning Post បានរាយការណ៍ថា មនុស្សជាង៣០០នាក់ កំពុងជាប់នៅលើដំបូលអគារ ហើយយ៉ាងតិច៤នាក់បានរងរបួស។ អគ្គិភ័យ​បាន​ឆាបឆេះ​នៅវេលា​ម៉ោង ១២ និង ៣៧ នាទីថ្ងៃត្រង់ ក្នុងបន្ទប់គ្រប់គ្រងចរន្តអគ្គិសនី មុនពេលរីករាលដាលកាន់តែធំឡើងៗ។ ដោយដកស្រង់សម្តីមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុ សារព័ត៌មាន Citizen...
  មនុស្សជាង៦០នាក់បានស្លាប់ បន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿង បានផ្ទុះឆេះនៅភាគខាងជើងប្រទេស ហៃទី។ សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តនេះបង្កគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Cap-Haïtien ហើយជនរងគ្រោះ បានព្យាយាមទៅប្រមូលប្រេងដែលលេចធ្លាយ នៅពេលរថយន្តឆេះ។ មន្ទីរពេទ្យក្នុងស្រុក គឺពោរពេញទៅដោយអ្នករងរបួសនៅក្នុងការផ្ទុះនេះ។ រូបភាពដែលគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងកើតហេតុក្នុងទីក្រុងធំលំដាប់ទីពីររបស់ប្រទេសហៃទី។ សាក្សី​ម្នាក់​បាន​ពណ៌នា​កន្លែង​ផ្ទុះ​នោះ​ថា ដូច​ជា “ឋាននរក”។ មនុស្សរាប់សិបនាក់ បានរងរបួសនៅក្នុងការផ្ទុះនេះ ហើយក្រុមគ្រូពេទ្យក្នុងតំបន់និយាយថា ចំនួនអ្នកស្លាប់នឹងកើនឡើង។ ឧបទ្ទវហេតុនេះបានកើតឡើង ចំពេលដែលប្រទេសហៃទី កំពុងជួបប្រទះនឹងការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ខណៈក្រុមក្មេងទំនើងដ៏មានអំណាច បានដណ្តើមគ្រប់គ្រងការចែកចាយប្រេងឥន្ធនៈភាគច្រើននៅទូទាំងប្រទេស។ ប្រទេសហៃទី ក៏ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច...
ប្រទេសថៃ៖ ម្ចាស់​ដំរី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័មបំផុត ខណៈដែល​កំពុង​ប្រើ​សត្វ​ដំរី​របស់ខ្លួន​អោយ​អូស​ឈើ ក្នុង​ចម្ការ​កៅស៊ូ ស្រាប់តែ​ដំរី​នោះ​ចុះប្រេង ធ្វើអោយ​វា​បង្កើន​នូវ​ភាព​សាហាវ​ភ្លាមៗ និង​បាន​ងាក​មកជា​ន់សម្លាប់​ម្ចាស់​វា​ទាំង​កម្រោល​តែម្តង​។​ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង២និង៣០នាទី រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុច ហ៊ួ​យ​ក្លាង​ ស្ថិត​ក្នុងភូមិ​៧ ឃុំ​កា​ទូ​ន...
មនុស្ស​ចំនួន១២០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ប៉ា​គី​ស្ថាន​ក្រោយពី​អ្នកចាត់ការ​រោងចក្រ​ ជនជាតិ​ស្រីលង្កា​ម្នាក់​ត្រូវបាន​វាយ​សម្លាប់​និង​ដុត​ដោយ​ហ្វូង​មនុស្ស​ដែល​ចោទប្រកាន់​​លោក​ថា​ប្រមាថ​សាសនា នេះ​បើ​តាម​ការបញ្ជាក់​ពី​ពួក​មន្ត្រី​កាលពី​ថ្ងៃ​សៅរ៍​។​ ​ការវាយប្រហារ​ដោយ​ហ្វូង​មនុស្ស​ឥត​សណ្តាប់ធ្នាប់​នេះ​បាន​បង្ក​កំហឹង​សាធារណៈ ដោយ​នាយក​រដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់ ហៅ​វា​ថា​«​ថ្ងៃ​នៃ​ក្តី​អាម៉ាស​របស់​ប៉ា​គី​ស្ថាន​» ។​ ​ហេតុការណ៍​វាយ​សម្លាប់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​នៅ​ស៊ី​អាល់​កុត ដែល​ជា​ស្រុក​មួយ​នៅ​ខេត្ត ពុន​ចាប ។​ ​ប៉ូលិស​បាន​និយាយថា អ្នកចាត់ការ​រូបនេះ​ត្រូវបាន​គេ​សម្លាប់​ក្រោយ​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថា «​ជនរងគ្រោះ​នេះ​បាន​ប្រព្រឹត្ត​ការប្រមាថ​សាសនា​។​ពាក្យ​ចចាមអារ៉ាម​សុះសាយ​ពេញ​រោងចក្រ​ថា​​អ្នកចាត់ការ​រូបនេះ​បាន​ហែក​ផ្ទាំង​ក្រដាស​សាសនា​មួយ និង​គ្រវែង​វា​ចូលក្នុង​ធុងសម្រាម​»​។​...
ៃថ : យន្តហោះប្រដេញរបស់ថៃមួយគ្រឿង បានជួបនឹងឧប្បទ្ទវហេតុ បណ្តាលអោយធ្លាក់និងបង្កអោយអាកាសយានិក១នាក់ រងរបួសធ្ងន់ដែលបច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ខណ:ដែលយន្តហោះនេះកំពុងហ្វឹកហាត់នៅលើទីលានប្រយុទ្ធ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅលើបរិវេណទីលានសម្រាប់ហ្វឹកហាត់បាញ់តាមផ្លូវអាកាស នៃខេត្តឡុបបុរី...