
ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្សប្រុសស្រី 6 នាក់រងរបួសធ្ងន់ធ្ងរដេកសន្លប់ស្តូកស្តឹងនៅនឹងកន្លែង។
ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង ១១ :០០ នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវវិថីឯករាជ្យ ១០០ នៅត្រង់ចំណុចអូរសំអាតស្ថិតក្នុងសង្កាត់លេខ 3 ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ពីកន្លែងកើតហេតុបានប្រាប់ថាមុនពេលកើតហេតុបានឃើញម៉ូតូពីរគ្រឿងបើកបញ្ច្រាសទិសគ្នាក្នុងស្ថានភាពល្បឿនលឿនវ៉ាជែងបណ្ដាលឲ្យវាក់អើគ្នាក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលដេកស្តូកស្តឹងនៅនឹងកន្លែងតែម្ដងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុភ្លាមៗជនរងគ្រោះរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំណែកម៉ូតូភាគីទាំងសងខាងរងការខូចខាតយ៉ាងដំណំត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកលោកធ្វើការវាស់វែងនិងលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។