
បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ រួមនឹងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញារង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យជាតិមានជ័យ ។