
កណ្តាល ៖ ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បណ្តាលអោយស្លាប់ ពីរនាក់ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅលើជាតិលេខ២១ ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ច បានអោយដឹងថាៈ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក Winner X ពណ៌ ក្រហម ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1J-1837 បើកបរដោយឈ្មោះ ជា ឡុងហេង ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ធ្វើដំណើរពីទិសខាង ត្បូង ទៅខាងជើង (ជ្រៃធំ-តាខ្មៅ) ពាក់មួកសុវត្ថិភាព។ លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែបុកជាមួយ ម៉ូតូមួយគ្រឿងទៀត ដែលបើកបរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីទិសខាង ជើង ទៅខាងត្បូង (តាខ្មៅ-ជ្រៃធំ) ម៉ូតូមាន ម៉ាក MSLAS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-8834 បើកបរដោយឈ្មោះ ចាយ ឌី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិគោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ (ពាក់មួកសុវត្ថិភាព) បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ទាំងពីរ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ក្រោយពីបានទទួលព័ត៌មាន សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងវាស់វែង កន្លែងកើតហេតុ និងយកវត្ថុតាងទាំងពីរ មករក្សាទុកនៅអធិការដ្ឋាន នគរបាល ស្រុកស្អាង ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ។ ចំណែក សពទាំងពីរ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ៕