
ភ្នំពេញ៖ រថយន្តស្ទូចមួយគ្រឿង បាក់ជើងជ្រែងបណ្ដាល់ឲ្យក្រឡាប់ផ្ងាជើង សង្កត់ទៅលើរបងថ្មបណ្តាលឱ្យបាក់ជាច្រើនផ្ទាំង បន្ទាប់ពីខណៈស្ទូចទូកុងតឺន័រចុះពីរថយន្ត តែពុំបណ្ដាលឲ្យនណាម្នាក់រងរបួសនោះទេ។
គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពី វេលាម៉ោង៨យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពពីប្រជាពលរដ្ឋបានបានឱ្យដឹងថា មុនពេលកើតហេតុម្ចាស់ដីឡូត៍បានឱ្យរថយន្តស្ទូចដឹកទូកុងតឺន័រ មកដាក់ក្នុងដីឡូត៍ ខណៈពេលកំពុងតែស្ទូចលើទូចេញពីរថយន្តស្រាប់តែ បាក់ជើងជ្រែងមួយចំហៀងដែលជាហេតុបណ្ដាលឲ្យរថយន្តក្រឡាប់សង្កត់លើរបងថ្មបាក់អស់ជាច្រើនផ្ទាំង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាន ចុះមកដល់កន្លែងកើតហេតុពិនិត្យជាក់ស្តែងតែដោយសារតែមិនមានប៉ះពាក់ទ្រព្យសម្បត្តិអ្នកដទៃទើបម្ចាស់ស្ទូចរថយន្តទៅជួសជុលដោយខ្លួនឯង៕