
បន្ទាយមានជ័យ៖ បុរសចិត្តព្រៃផ្សៃម្នាក់បានវាយសម្លាប់ ប្រពន្ធខ្លួនឯងស្លាប់ភ្លាម់នៅកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងចន្លោះ០២ទៅ០៣ទាបភ្លឺ ស្ថិតក្នុងខ្ទមស្រែនៅត្រង់ចំណុចថ្នល់ភ្លោះ នៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថាជនដៃដល់ឈ្មោះ ឈាក់ ដោះ អាយុ ៣២ឆ្នាំជាប្តីរបស់ជនរង្គ្រោះ បានប្រើអំពើហិង្សាវាយទៅលើប្រពន្ធខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ចំណែកជនរងគ្រោះមាន ឈ្មោះ យង់ ទី អាយុ ៣១ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំបុស្បូវ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវជាប្រពន្ធរបស់ជនដៃដល់ (ស្លាប់)។
សមត្ថកិច្ចបានបញ្ជាក់ថែមទៀតថា ជនរងគ្រោះបានមកស្នាក់នៅខ្ទមចាំស្រែរបស់ឪពុកឈ្មោះ យ័ន យង់ អាយុ ៥១ឆ្នាំ នៅចំណុចកើតហេតុខាងលើ ដែលបំរុងទៅធ្វើការនៅប្រទេសថៃ លុះដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទីពេលឪពុកត្រឡប់មកពីភូមិក្បាលទន្សោងវិញ ស្រាប់តែឃើញកូនស្រីស្លាប់នៅខ្ទមស្រែខ្ទមកើតហេតុខាងលើ លើពុំនូកចំបើងយ៉ាងអាណោចអាធ័ម ចំណែកកូនប្រសាដែរជាជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីបានទទួលដំណឹងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះធ្វើកោសល់វិច្ច័យដល់កន្លែងកេីតហេតុ រួចប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យ និងបន្តស្វែងរកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕