
ពោធិ៍សាត់៖ រយន្ដមួយគ្រឿងបើកបុកជាមួយនិងមូ៉តូពេញទំហឹង បណ្ដាលអោយមនុស្សចំនួន០4នាក់បានស្លា.ប់ និងរងរបួសធ្ងន់ ។
ហេតុការណ៍ខាងលើបានកើតឡើងកាល ពីវេលាម៉ោង7ៈ10នាទីយប់ថ្ងៃទី17 ខែមេសា ឆ្នាំ 2022 នៅតាមបណ្តោយផ្លូវជាតិលេខ 55 ស្ថិតក្នុងភូមិព្រែក1 ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B-6083 បើកបរដោយឈ្មោះ រឹមល័ក្ខ ភេទប្រុស អាយុ25ឆ្នាំ (ស្លាប់) និងឈ្មោះ ផន ផង់ ភេទស្រី អាយុ26ឆ្នាំ ជាអ្នករួមដំណើរហើយត្រូវជាបងថ្លៃ (ស្លាប់) រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ចំណែកភាគីខាងរថយន្តម៉ាកកាមរីឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2F-0661 បើកបរដោយឈ្មោះ សូសំណាង ដេវីត ភេទប្រុស អាយុ15ឆ្នាំ (រងរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ត្រូវជាម្ដាយឈ្មោះ ទិត្យសារិន អាយុ34ឆ្នាំ (រងរបួសធ្ងន់) រស់នៅក្នុងភូមិតាដេស ឃុំ សំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានបញ្ជាកអោយដឹងទៀតថា មុនកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរីឆ្លាមបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតទៅបុកម៉ូតូនៅខាងស្ដាំដៃចំពីមុខពេញទំហឹង នៅពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចមកកើត បណ្ដាលឲ្យអ្នកជិះម៉ូតូចំនួន2នាក់ស្លាប់នឹងកន្លែងកើតហេតុ ។ ចំណែកភាគីខាងរថយន្តបានរងរបួសធ្ងន់ទាំង២នាក់ម្តាយនិងកូន ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
វន្ទាប់ពីកើតហេតុរួច រថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ ដើម្បីការដោះស្រាយនៅពេលក្រោយទៀត ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕