
បាត់ដំបង៖ បុរសវ័យម្នាក់ បានធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន ដែលបណ្ដាលមកពីមានវិបត្តិរឿងស្នេហា ។
ហើយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅវេលាម៉ោង ៤ៈ៣០ នាទី ទៀបភ្លឺ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ស្ថិតក្នុងក្រុមទី ៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ដោយសារតែក្រុមគ្រួសារបានប្រទះឃើញបុរសរូបនេះចងក សម្លាប់ខ្លួននៅកណ្តាលផ្ទះតែម្តង។ ជនរងគ្រោះមាន ឈ្មោះ សុន ម៉ឹង ហៅ ណោក ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរជាកម្មករឃ្វាលគោ។
ប្រភពពីសាច់ញាតិបានអះអាងនិងបញ្ជាក់ថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត គឺខូចចិត្តរឿងស្នេហា ទើបឈានដល់ការធ្វើអត្តឃាតបែបនេះ។
ក្រោយមក សមត្ថកិច្ចជំនាញ់ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ ព្រមទាំងបានអះអាងថា ជនរង្គ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន បច្ចុប្បន្នសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕