Uncategorized

កំពង់ឆ្នាំង ៖   វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានសក្តានុពលខ្ពស់ និង មានតម្លៃសមរម្យសម្រាប់ការវិនិយោគ ជាពិសេសនៅតាមតំបន់សំខាន់មួយចំនួនដែរនៅក្បែរៗរាជធានីភ្នំពេញដែលកំពុងមានកំណើន នៃការចាប់ អារម្មណ៍ និង សកម្មភាពវិនិយោគ ជាបន្តបន្ទាប់ បើទោះបីវិបត្តិជំងឺកូវីដ ១៩ នៅតែបន្តកើតមានក៏ដោយ។ ប្រសិនបើយើងក្រឡេកមកមើលវិស័យអចលនព្រទ្យ នៅឯខេត្តកំពង់ឆ្នាំវិញក៏មិនចាញ់តាមបណ្តាខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជានោះដែរ។ ខេត្តកំពង់ឆ្នាំងជាខេត្តមួយដែលកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជាវិស័យឧស្សាហកម្ម វិស័យហេដ្ឋារចនាសម្ព័នរួមមាន ផ្លូវ ថ្នល់មន្ទីរពេទ្យ សាលារៀន វិស័យអចលនទ្រព្យ និងវិស័យផ្សេងៗទៀតជាច្រើន។ លោក ហ៊ិន រស់ ជាស្ថាបនិកនៃក្រុមហ៊ុន ហ៊ិនរស់រៀលអ៊ិសស្តេត(HIN ROUS REALESTATE) បានថ្លែងថា គម្រោងចម្ការលំហែកាយ  ភូមិចំការដូងរីសត  គម្រោងទី៤នេះជាគម្រោងដែលធំជាងគម្រោងមុនៗ ហើយពិសេសជាងមុន ដោយសារតែគម្រោងនេះលោកនឹងបន្ថែមនូវសួនទឹកដ៏ធំដែលមានទំហំជាង ១០ ហិចតានៅលើផ្ទៃដី៤០ហិចតានៃគម្រោងទាំងមូល។លោក ហ៊ិន រស់ បន្ថែមថាគម្រោងទី៤ លោកនឹងរៀបចំឲ្យមានផ្ទះលំហែកាយសម្រាប់ឲ្យអតិថិជនមកសម្រាកកំសាន្ដផងដែរ។ អ្នកជំនាញអចលនទ្រព្យនិងជាម្ចាស់ក្រុមហ៊ុន Hin Ruos real estate រូបនេះបានបញ្ជាក់ថា ទីតាំងជាង៤០ ហិចតានេះជាទីតាំងមួយដែលមាន តំលៃសមរម្យ ជាប់ភូមិមាន ភ្លើងទឹក ចំងាយត្រឹមតែ50kmពីភ្នំពេញ  ដែលមានទីតាំងស្ថិតនៅភូមិស្ពានដែក ឃុំធ្លកវៀនស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាគម្រោងបែបស្តង់ដារស៊ីវីល័យ មានមួយគ្មានពីរក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង។ ការលើកឡើងនេះថ្លែងក្នុងពិធី សម្ពោធ គម្រោងចម្ការលំហែកាយ  ភូមិចំការដូងរីសត  គម្រោងទី៤ កាលពីថ្ងៃទី ២០ ខែកុម្ភះ ឆ្នាំ២០២២ នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោក សួន សុវណ្ណរិទ្ទី អភិបាលរងស្រុកសាមគ្គីមានជ័យ បានលើកឡើងថា វិស័យឯកជាដៃគូសម្រាប់អភិវឌ្ឍសង្គមជាតិដែលមិនអាចខ្វះបាន ពិសេសវិស័យអចលនទ្រព្យនេះតែម្ដង ខណៈបច្ចុប្បន្នយើងសង្កេតឃើញថាកំពុងមានការរីកចម្រើនឡើងវិញក្នុងរង្វង់ជាង ៥ភាគរយ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យប្រទេសជាតិដំណើរការប្រក្រតីឡើងវិញ។ លោកអភិបាលរងស្រុករូបនេះក៏បានកោតស្ញប់ស្ញែងដល់លោក ហ៊ិន រស់ ដែលម្ចាស់គម្រោងចម្ការលំហែកាយ  ភូមិចំការដូងរីសត  បានមកអភិវឌ្ឍន៍នៅក្នុងភូមិសាស្ដ្រនៃទឹកដីស្រុកសាមគ្គីមានជ័យ។  លោអភិបាលរងស្រុក បានលើកឡើងថា បើទោះជាលោកហ៊ិន រស់ដែលជាម្ចាស់គម្រោងគាត់ពិការមែនពិត តែគាត់មិនមិនពិការចិត្ត គំនិត និងឆន្ទះរបស់គាត់នោះឡើយ។   លោក ហ៊ិន រស់ បញ្ជាក់បន្ថែមថា គម្រោងចម្ការលំហែកាយ  ភូមិចំការដូងរីសតចំណាយដើមទុនច្រើន ចំណាយកំលាំងកាយចិត្ត ពេលវេលាច្រើន ចំណេញតិច តែបានមកវិញនូវអតិថិជនច្រើន និងកេរិ៍ឈ្មោះសម្រាប់ការអភិវឌ្ឍខ្លួនទៅថ្ងៃអនាគត់ ពិសេសលោកបានគិតទុកជាមុននូវផលចំនេញជូនអតិថិជនរួចជាស្រេច ព្រោះថាទំហំ២0m×៣0m បូករួមនិងដំណាំនៅលើដីដែលមានស្រាប់ផងដែរនោះ។ សូមបញ្ជាក់ថា គម្រោងចម្ការលំហែកាយ  ភូមិចំការដូងរីសត  គម្រោងទី៤នេះ មានទីតាំងនៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានទំហំជាង ៤០ ហិចតា រួមទាំងសួនទឹកកម្សាន្តទំហំ ជាង១០ ហិចតា ដែលមានប្រម៉ូសិនពិសេសជាច្រើនដូចជា ថែមជូននូវការដាំដូងក្រអូបចំនួន៣០ដើម កញ្ចុះសម្រាប់អង្គុយលំហែចំនួន ១​ ការមើលថែរយៈពេល២ ឆ្នាំ ធ្វើរបងព័ទ្ធជុំវិញដី មានផ្លូវធំទូលាយ ប្រព័ន្ធភ្លើង ទឹក កាត់ប្លង់កម្មសិទ្ធិដល់សាលាស្រុកស្របច្បាប់បង់ពន្ធប្រថាប់ត្រាត្រឹមត្រូវ  បងប្អូនអាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ៖ 077 20 8888/ 015 90 8888/ 017...
ស្ទឹងត្រែងៈ  នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សចំនួនបីនាក់ត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួន ក្នុងករណីសម្លាប់មនបុស្សម្នាក់នៅក្នុងដីចម្ការមួយកន្លែង នៅស្រុកថាឡាបរិវ៉ាត់ ហើយបានបញ្ជូនជនសង្ស័យមកស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជនរងគ្រោះឈ្មោះ ឌៀម ចិន្ដា នៅភូមិឆ្វាំង ឃុំសំអាង ឯជនសង្ស័យទាំងបីនាក់មាន ១.ឈ្មោះ អំ...
កណ្តាល៖ ក្រុមចោរឆក់ និងប្លន់ ចំនួន ៥នាក់ ដែលសកម្មខាងស្ទាក់កាប់ប្លន់ម៉ូតូ ពីប្រជាពលរដ្ឋ ប្រចាំនៅរាជធានី​ភ្នំពេញ និងនៅខេត្តកណ្តាល ត្រូវបានលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល​ បាន​សម្រេច​ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ពីបទ “លួចមានស្ងានទម្ងន់ទោស...
  បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ូ វណ្ណា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង...
ចតស្ងៀមនៅចិញ្ចើមផ្លូវបណ្ដាលឲ្យ បុរសម្នាក់ជិះម៉ូតូដឹកឥវ៉ាន់អនឡាញផ្លោងជិត១០ម៉ែត្ររងរបួសធ្ងន់ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅជួយសង្រ្គោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ ២០២២ ស្ថិតនៅចំណុចមុខរោងចក្រកាត់ដេរ ផ្លូវទ្រុងមាន់ ភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញ រថយន្តមួយគ្រឿងម៉ាក ធុនត្រា ពណ៌ស...
តើអ្នកចូលចិត្តធ្វើអ្វីក្រោយពីបាយល្ងាចរួច? គេងមើលទូរទស្សន៍ ឬ ក៏មើលគេ Live និយាយពីនេះពីនោះ? ប្រសិនបើអ្នកចង់បានសុខភាពល្អ អ្នកគួរសាកល្បងដើរហាត់ប្រាណដោយសារតែគេបានរកឃើញថា  វាជួយដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តបានយ៉ាងច្រើន។ ១. កាត់បន្ថយស្ត្រេស ការចំណាយពេលពី ២០ ទោ ៣០ នាទី ដើម្បីដើរភ្លាម...
រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ សកម្មភាព​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក កំពុង​ត្រូវ​បាន NOCC និង កីឡាករ​ពាក់ព័ន្ធ​បង្កើន​ការ​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង​។ សកម្មភាព​ទាំងនោះ ត្រូវ​បាន​គេ​ឃើញ​មានការ​ផ្សព្វផ្សាយ​កាន់តែ​ខ្លាំង នៅ​តាម​គ្រឹះស្ថាន​សាលា​រដ្ឋ និង​ឯកជន ដោយ​មាន​មន្ត្រី​ផ្នែក​កីឡា និង​កីឡាករ​ជា​អ្នកមាន​ជំនាញ​ជា​ច្រើន​មក​ធ្វើការ​ពន្យល់​ ។ មជ្ឈដ្ឋាន​មួយ​ចំនួន​នៅ​តែ​មានការ​ចាប់អារម្មណ៍​ថា​អ្វី​ជា​កត្តា​ដែល​ជំរុញ​អោយ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​ត្រូវ​ធ្វើការ​បញ្ជ្រាប​នៅ​ក្នុង​ស្រទាប់​សិស្ស​និស្សិត​ជា​យុ​វ័យ បើ​សិស្ស​និស្សិត​ទាំងនោះ...
ចង់ឡើងទម្ងន់មែនទេ? ការញ៉ាំអាហារសម្បូរជាតិខ្លាញ់ នឹងភេសជ្ជៈអាចជួយអ្នកឡើងទម្ងន់ ប៉ុន្តែវាអាចបំផ្លាញសុខភាពរបស់អ្នកក្នុងពេលតែមួយ។ ដូច្នេះហើយ ទោះបីជាអ្នកចង់ឡើងទម្ងន់ក៏ដោយ អ្នកត្រូវតែប្រាកដថា អ្នកញ៉ាំអាហារដែលមានសុខភាពល្អ ហើយនៅតែមានរាងស្អាតនិងសុខភាពល្អ។ ១. លើកដុំដែក ដើម្បីប្រាកដថាកាឡូរីដែលលើសទៅសាច់ដុំរបស់អ្នក ជំនួសឲ្យការប្រែទៅជាខ្លាញ់ នៅពេលអ្នកហាត់ប្រាណ អ្នកគួរតែផ្តោតលើការហ្វឹកហាត់លើកដុំដែក។ ព្យាយាមទៅកន្លែងហាត់ប្រាណ ហើយលើកដុំដែក...